
បុរសរូបសង្ហាររាងខ្ពស់មាឌមាំ លោក រតនៈ ពិសិដ្ឋ
បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា
ក្នុងមួយរយៈពេលបន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរហើយនេះ លោកមាន
ការមមាញឹកច្រើនជាមួយការងារទាំងការសម្តែង ថតស្ពត
និងច្រៀងនៅតាមស្ថានីយទូរទស្សន៍ ហើយថ្មីៗនេះក៏មានបងប្អូន
ដែលរស់នៅប្រទេសជប៉ុន
ទំនាក់ទំនងចង់ឲ្យលោកចេញទៅសម្តែងនៅទីនោះទៀតផង។
ទំនាក់ទំនងចង់ឲ្យលោកចេញទៅសម្តែងនៅទីនោះទៀតផង។
ពិធីករវ័យ២៥ឆ្នាំរូបនេះ អះអាងថា
”ការចេញទៅសម្តែងនៅក្រៅប្រទេស គឺជាលើកទីមួយហើយសម្រាប់ខ្ញុំ
ហើយការទៅសម្តែងលើកនេះ គឺតម្រូវឲ្យខ្ញុំចេញទៅ នៅដើមខែសីហា រយៈពេលមួយខែ
ជាមួយកញ្ញា ឆៃ លីដាឡែន និងតារាកំប្លែងអ្នកនាងកាតុ“។
ទន្ទឹមនឹងការចេញទៅសម្តែងជាលើកទី១របស់លោក រតនៈ ពិសិដ្ឋ
នេះ លោកក៏បានបង្ហើបប្រាប់ពីចំណាប់អារម្មណ៍ផងដែរថា លោកមានចិត្តសប្បាយរីករាយ
ហើយក៏សង្ឃឹមថាការចេញទៅសម្តែងលើកនេះ អាចធ្វើឲ្យលោកទទួលបានការគាំទ្រ
ច្រើនពីបងប្អូនដែលរស់នៅទីនោះម្យ៉ាងលោកក៏បានត្រៀមខ្លួន
ក៏ដូចជារិះរកអ្វីដែលថ្មីៗដើម្បីបង្ហាញជូនមិនឲ្យបងប្អូនមានការខកបំណងទេ
ហើយលោកក៏សង្ឃឹមថា ក្រោយពីលោកត្រឡប់មកវិញ ក៏ប្រហែលជាអាចមានឱកាស
ចេញទៅសម្តែងនៅបណ្តាប្រទេសជាច្រើនទៀត។
គួររំលឹកផងដែរថា តារាសម្តែង និងជាតារាបង្ហាញម៉ូដលោក
រតនៈ ពិសិដ្ឋ បានចូលប្រឡូក ក្នុងវិស័យសិល្បៈនៅចុងឆ្នាំ២០០៩ ហើយលោកចាប់ផ្តើម
ធ្វើឲ្យមហាជនស្គាល់ និងមានការចាប់អារម្មណ៍លើលោកខ្លាំងនោះ
តាមរយៈការឡើងនៅខនសឺត (ប្រគំតន្រ្តី) តាមទូរទស្សន៍នានា
ថតកាយវិការខារ៉ាអូខេឲ្យផលិតកម្ម Town និងបណ្តាផលិតកម្មជាច្រើនទៀត
ហើយថ្មីៗនេះ លោកក៏បានលេចឮព័ត៌មានដែលលោកមានទំនាក់ទំនងស្នេហាជាមួយកញ្ញា ឆៃ
លីដាឡែន ទៀតផង។ តែជុំវិញបញ្ហានេះលោក រតនៈ ពិសិដ្ឋ
ធ្លាប់បានបកស្រាយការពិតតាមរយៈគេហទំព័រដើមអម្ពិលថា
លោកមិនមានទំនាក់ទំនងស្នេហាអីនោះទេ គ្រាន់តែជាមិត្តរួម អាជីពតែប៉ុណ្ណោះ
ហើយសម្រាប់ការចេញទៅក្រៅប្រទេសនេះ ក៏មិនមែនទៅកសាងអនុស្សាវរីយអីដែរ
គឺគ្រាន់តែទៅសម្តែងតាមការអញ្ជើញ មិនមែនដោយសារ រឿងស្នេហានោះទេ៕




