
តុលាកាក្រុងញូវដេលីប្រទេសឥណ្ឌា បានចេញសេចក្តីសម្រេចថា
ប្រពន្ធបដិសេធ មិនព្រមរួមរ័កជាមួយប្តីចាត់ ទុកថា
មានកំហុសនៅក្នុងផ្លូវច្បាប់។
ច្បាប់នេះត្រូវបានបង្កើតឡើងក្រោយពីបុរសម្នាក់ថ្លែងថា ប្រពន្ធរបស់ខ្លួន
បានបដិសេធរួមដំណេកជាមួយគាត់ក្នុងថ្ងៃរៀបការ និងក្នុងអំឡុងពេល៥ខែ
ដែលរួមរស់ជាមួយគ្នា ដោយគាត់ និងប្រពន្ធបានរួមដំណេកត្រឹមតែ១០ ទៅ១៥ដងប៉ុណ្ណោះ
។
ព័ត៌មាននោះបានផ្សាយឱ្យដឹងថា លោកហ្គាយឡាស់ ហ្គាមបៀ
ចៅក្រមតុលាការកំពូលរបស់ឥណ្ឌា ថ្លែងថា តាម ចម្លើយរបស់ស្វាមី ដែលបញ្ជាក់ថា
ភរិយារបស់ខ្លួនមិនព្រមរួមដំណេក និងដេកស្ងៀមគ្មានអារម្មណ៍រំជើបរំជួល
ខណៈពេលរួមរ័ក គឺជារឿង មិនអាចលាក់លៀមបាន និងជាភស្ដុតាងសំខាន់ដែលបញ្ជាក់ថា
ប្រពន្ធបានបដិសេធ មិនរួមរ័កជាមួយស្វាមីដោយគ្មានមូលហេតុសមរម្យ
និងត្រូវចាត់ទុកជាទង្វើធ្វើទារុណកម្មលើស្វាមី ។
ចៅក្រមខាងលើថែមទាំងបញ្ជាក់ទៀតថា សិចគឺជាមូលដ្ឋាន
នៃការរៀបអាពាហ៍ពិពាហ៍ ហើយបើការរៀបអាពា ហ៍ពិពាហ៍ គ្មានការរួមរ័ក
ចាត់ទុកថាជារឿងគួរឱ្យស្អប់ខ្ពើម និងឈានទៅរកការលែងលះគ្នា និងចាត់ទុកថា ជា
រឿងគួរតែទទួលការព្រមាន ព្រោះជាសម្ព័ន្ធភាព ដែលគ្មានសុទិដ្ឋិនិយម៕
