Tuesday, May 1, 2012

លោក ជីវ កេង ដឹកនាំកម្លាំងចម្រុះ ចុះបង្រ្កាបគ្រឿងញឿន ដ៏ធំនៅសង្កាត់ទឹកថ្លា

Photo by DAP-NEWSភ្នំពេញៈ ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ជីវ កេង នៅយប់ថ្ងៃទី០១ ខែឧសភា នេះ អមដោយ ព្រះរាជ អាជ្ញារង២រូប បានដឹកនាំកម្លាំង សមត្ថកិច្ចចម្រុះ របស់រាជធានីភ្នំពេញ ចុះបង្រ្កាបមុខសញ្ញជួញដូរ និងចែក ចាយគ្រឿងញៀនដ៏ធំនៅតាមបណ្តោយផ្លូវលេខ ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនល្មើស ជាមេជួញដូរគ្រឿងញៀនបានចំនួន ៣នាក់។
ប្រតិបត្តិការដ៏ក្តៅគគុកខាងលើនេះ បានធ្វើឡើង
បន្ទាប់ពីមានការស្រាវជ្រាវយ៉ាងសម្ងាត់ពីកម្លាំងសមត្ថ កិច្ចជំនាញនូវទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនខាងលើនេះ។
នៅក្នុងប្រតិបត្តិការនាយប់នេះ កម្លាំងសមត្ថកិច្ចបានចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀនចំនួន ៣កន្លែងធំៗ។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ការចុះបង្រ្កាបនូវទីតាំងខាងលើនេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានឃាត់រថយន្តដឹកម្សៅស និងប្រេងម្រះព្រៅមួយគ្រឿង នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយក៏ធ្វើការស៊ើបអង្កេត និងឈានដល់ឆែកឆេរទីតាំងខាងលើនេះ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀន គឺជាប្រតិបត្តិការបោសសំអាតគ្រឿងញៀន ដ៏ធំមួយរបស់កម្លាំងសមត្ថកិច្ចនៅក្នុងរាជធានីភ្នំពេញ។
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname