
ខេត្តស្វាយរៀង ៖ លោកតាម្នាក់អាយុ៦៧ឆ្នាំ បានធ្លាក់ពីលើចុងត្នោតកម្ពស់ជិត១០ម៉ែត្រ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរដេកសន្លប់នៅក្រោមដើមត្នោត កាលពីថ្ងៃទី១ ឧសភា ២០១២ វេលាម៉ោង៧ព្រឹកស្ថិតក្នុងភូមិកក ឃុំឈើទាល ស្រុកស្វាយជ្រំ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាមស្ត្រីជាក្មួយបានប្រាប់ឱ្យដឹងថា
លោកតារងគ្រោះឈ្មោះកឹម ចក់ អាយុ៦៧ឆ្នាំ
នៅភូមិកើតហេតុខាងលើជាអ្នកឡើងត្នោតតាំងពីអាយុ១៨ឆ្នាំ
សូម្បីតែជំនាន់ប៉ុលពតក៏ឡើងត្នោតដែរ ។