Wednesday, May 2, 2012

ភាគី​លោក​ផ្កាយ​២ខំ​រត់​​​ការ​​ដើម្បី​​​​បាន​ចេញ​ពីគុកក៏​រត់​ទៅ... ប៉ុន្តែ​​​សង្ឃឹម​​​តិច​ណាស់ថា​ បាន​​រួច​ពីគុក... (មាន​វីដេអូឃ្លីប)

ខេត្តកោះកុង ៖ ​ ក្រោយ​​​ពេល​ជាប់​​ពន្ធ​នាគារ​​​ ដោយ​សារ​តែ​ប្រើ​អំពើ​​ហិង្សា​​​ដោយ​ចេតនា ​​ដោយអំណាច​​​នៅខេត្ត​​​​កោះ​កុង​មក ​គេ​សង្កេត​ឃើញ​​មាន​អ្នក​​រត់​ការ​​ឆ្វេច​ឆ្វាច​​​ នៅ​រាជ​ធានីភ្នំពេញ ​​ដើម្បី​សុំ​ឱ្យ​​​​លោក​ផ្កាយ​ពីរ​​​ ប៊ុន សុខា ​បាន​នៅក្រៅ​ឃុំ ឬ​​បាន​​រួច​ខ្លួន ។
​សកម្មភាព «រត់​​ការ» ​នោះ ​បានលទ្ធផល​​​​ជាង​ពាក់កណ្តាល​​​មែន ​​​ពោលគឺអ្នករងគ្រោះ​​ស្ទើរ​​​ស្លាប់ស្ទើរ​រស់​៣​នាក់ ​ជាដើម​បណ្តឹង​​​​នោះ បាន​​​​ដកពាក្យបណ្តឹង​​​​ ព្រោះ​តែ​​​​ពួកគេ​​បាន​ទទួល​​​ប្រាក់​​ថ្លៃ​ព្យា​បាល​​​ និងជំងឺចិត្ត​​​​ ដែល​លេចឮ​ថា ខ្លះ​បាន​​​៣​ពាន់​​ដុល្លារ ​ខ្លះ​ទៀត​​​បាន​៥​ពាន់​​ដុល្លារ តាម​អ្នក​​ត្រូវ​ធ្ងន់ដៃ និង​ស្រាល ។ ​​សូម្បី​​​មេធាវី​​​​​​ការ​ពារ​​ក្តី ក៏​រក​កូន​ក្តី​​ការពារ​ឱ្យ​​​មិន​បាន​ដែរ ព្រោះ​កូនក្តី​ស្ទើរ​​​ស្លាប់​ ស្ទើរ​​រស់​នោះ ​ឈប់​ធ្វើ​​ដើម​បណ្តឹង​​ទៅ​ហើយ  គឺអត់​​មាន​កូនអុក​សម្រាប់​កាន់ទេ ។
មាន​ដំណឹង​​​ថ្មី​ទៀត​ថា ​លោក​ផ្កាយ​​ពីរ​ដ៏មាន​អំណាច​​​នេះ រង់​ចាំ​​​តែថ្ងៃ​​​ដែល​​ត្រូវ​បាន​សាលា​​ដំបូង​​ខេត្ត​កោះ​កុងចេញ​ភ្លើង​​ ខៀវឱ្យតែ​ប៉ុណ្ណោះ ​​ហើយ​លេចឮ​ទៀត​ថា ​​ភ្លើងខៀវ​​​អាច​​នឹង​ត្រូវ​​​បើក​​​មិន​ខាន​ទៀត​ផង ។ យើង​ចាំ​មើល តើ​មន្ត្រី​មួយណា​​​ថ្លើម​ធំ​ហ៊ាន​​​បើក​ភ្លើង​​ខៀវ...
ប៉ុន្តែ​​​នៅ​រាជធានីភ្នំពេញឯណោះ ​អ្នកច្បាប់​​​​នៅថ្នាក់​លើ​​មួយក្រុម​បាននិយាយថា ​​ចង់​អ្នក​​រង​គ្រោះ​ដកពាក្យ​​ឈប់ប្តឹង​​​​ ដោយសារ​​បានប្រាក់​​ក៏ដោយ ក៏​ក្រុម​អ្នកប្រព្រឹត្ត​​​​អំពើដ៏​សាហាវ​​​​​ព្រៃ​ផ្សៃ​នោះ​​​​ មិន​អាច​​មាន​សេរីភាព​តាម​​ការ​នឹក​​ចង់​បាន​នោះ​​ទេ ។ ​​​ក្រុម​​អ្នក​ច្បាប់​​​ដដែល​​និយាយ​ថា ​«​ទោះ​​បី​ខំ​រត់​ការ​​​ ដើម្បី​​​បានចេញ​ពីគុក ​ក៏​រត់​ទៅ... ប៉ុន្តែ​សង្ឃឹម​តិចណាស់ បានរួចពីគុក ...
បើ​​លោក​​ផ្កាយ​ពីរ​រួមជាមួយ​​​​​អង្គ​រក្ស​​​​ដ៏​កាច ​សាហាវ​នោះ បែរ​​ជា​អត់​​មានទោស​វិញមែន ស្រុក​យើង​​ប្រាក​ដ​ជាលែង​​មានច្បាប់​ទៀត​
ហើយ ។
អ្នក​ដែលបាន​ទស្សនា​ វីដេអូ​ឃ្លីប​​របស់​​​គេហ​ទំព័រ​កោះ​សន្តិភាព​​​ដែលមាន​ចំនួន៧​ម៉ឺន​នាក់ គ្រប់គ្នា​​ជួយ​ឈឺ​ចាប់​ និង​រន្ធត់​ណាស់ ។ ពួកគេ​សុំសួរថា ​តើ​លោក​ម្តាយ​ក្មេក​ និង​លោក​ជំទាវ​ជា​ភរិយា​ ដែល​ឈរ​ក្រពាត​់ដៃ​មើល​កូនប្រសា​ និង​លោក​​​ប្តី​​រួម​ដៃ​ជាមួយ​​​អង្គរក្ស​វាយដំ​​ច្រំធាក់​មនុស្ស​​​​​តាម​ អំពើ​​​ចិត្ត​បែបនេះ តើ​ចេះ​ឈឺ​ចាប់... ចេះ​រន្ធត់... ​ចេះ​ខ្លោច​ផ្សារ​ក្នុង​ចិត្ត... អាណិត​អាសូរ​អ្នករង​គ្រោះ​​ដែ​រទេ ? ​កោត​ក្រពាត់​ដៃ​ឈរមើល​លោកប្តី​​ លោក​កូន ធ្វើទារុណកម្ម​​មនុស្ស​ដូចគ្នា ​​បែបនេះ ​​អត់មាន​ប្រតិកម្ម​​ទៅ​កើត ?

Comments system

Disqus Shortname