
ប្រព័ន្ធព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទូរគមនាគមន៍
សម្រាប់ការអភិវឌ្ឍន៍ ដែលត្រូវបាន គេឱ្យឈ្មោះថា (ICT4D) ជាការកំណត់ ជាទូទៅ
សំដៅទៅលើការប្រតិបត្តិការមួយនៃ ប្រព័ន្ធ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យា
ទូរគមនាគមន៍ (ICTs) ជាមួយនឹងវិស័យ ជាច្រើន នៃការអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ច
ការអភិវឌ្ឍន៍ ថ្នាក់អន្តរជាតិ និងសិទ្ធិមនុស្ស។
ពិព័រណ៍ ស្តីពី ព័ត៌មានវិទ្យា និងគមនាគមន៍ប្រចាំឆ្នាំ២០១២ បានផ្តល់នូវឱកាស ដ៏មានតម្លៃ សម្រាប់អ្នកនាំចូល អ្នកចែកចាយ និងម្ចាស់សហគ្រាស ទាំងអស់ ក្នុងការដាក់តាំងបង្ហាញនូវ
បច្ចេកវិទ្យានាំមុខ លំដាប់ថ្នាក់អន្តរជាតិ និងបង្កើតនូវ
កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម រវាងម្ចាស់ សហគ្រាស អ្នកទីផ្សារ
និងអ្នកជំនាញនៅក្នុងគ្រប់វិស័យ នៃជំនួញផ្នែក ព័ត៌មានវិទ្យា។
ជាការកត់ចំណាំមួយផងដែរ ពិព័រណ៍ ស្តីពី ព័ត៌មានវិទ្យា
និងគមនាគមន៍ប្រចាំឆ្នាំ២០១២ ជាវេទិការ ដ៏មានតម្លៃ មួយសម្រាប់ សហគ្រាស ICT
អ្នកឯកជន អ្នកជំនាញ និងអ្នកប្រើប្រាស់ ក្នុងការចូលរួមទាំងអស់គ្នា ដើម្បីធ្វើការពិភាក្សា ចែកចាយ នូវគំនិត អំពីបញ្ហាផ្សេងៗ ដែលទាក់ទងនិងវិស័យនេះ ។ ពិព័រណ៍នេះ មានការនំាមកជូននូវ ក្រុមហ៊ុនដែលមាន
ភាពល្បី ឈ្មោះជាច្រើនដូចជាក្រុមហ៊ុន Sotelco Ltd (Beelines), Ezecom,
Online, LG, Sony, Sabbay, ICE, Computer, Kah Hock Pte., Ltd, Sing Tech,
Anana Computer Co.,Ltd, HighPoint Co.,Ltd, Verbatim, Yako
Technology(Cambodia)Co.,Ltd, Pacific Systems, Cheang Long Mobile, A.C.T
Computer, Distybyte, Mega, y5Net, VDF។ល។
នៅក្នុងឆ្នាំ២០១២ ពិព័រណ៍ ស្តីពី ព័ត៌មានវិទ្យា និងគមនាគមន៍ ត្រូវបានធ្វើឡើង នៅក្នុងមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ ដែលជាកន្លែងដ៏ថ្មី និងទំនើបក្នុងប្រទេសកម្ពុជា។ ទីកន្លែងនេះបានផ្តល់ នូវភាពសមស្រប សម្រាប់ក្រុមការងារអ្នករៀបចំកម្មវិធី និងចំនួន ស្តង់ ថែមទាំងអាច ឱ្យក្រុមការងារ អ្នករៀបចំកម្មវិធី អាចធ្វើឱ្យកាន់តែប្រសើរឡើងក្នុងការ ពង្រឹងនូវ សេវាកម្ម និងគុណភាព ជូនដល់អ្នកដាក់តាំងបង្ហាញ និងបណ្តារអ្នកចូលរួម ទស្សនា ដែលត្រូវបានរៀបចំឡើង ក្នុងតំបន់ដែលមាន ទំហំរហូតដល់ ៣៦០០ម៉ែត្រការ៉េ ពិព័រណ៍ នេះត្រូវបានបែងចែកជា ៣ អាគារធំៗ សម្រាប់ការដាក់ តាំងបង្ហាញអំពី វិស័យ ICTនិងទូរគមនាគមន៍។ ការរៀបចំនេះនិងធ្វើឱ្យកាន់តែមានភាពសមស្រប និងប្រសិទ្ធិ ភាពកាន់តែខ្លាំង សម្រាប់អ្នកចូលរួម ទស្សនា ដែលមានចំណាប់អារម្មណ៍ និងបច្ចេកវិទ្យា ៕


