Saturday, September 22, 2012

បានសង្សារថ្មីថ្មោង នាំទៅទិញមាស បាន១តម្លឹងកន្លះ ប្រើល្បិចគេច ទុកស្រីស្នេហ៍ ឱ្យសមត្ថកិច្ច ឃាត់ខ្លួន

www.dap-news.com
ភ្នំពេញ៖ ស្ដ្រីសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីហេតុការណ៍ ផ្អើលឆោឡោក្នុងហាងលក់ មាសមួយ កន្លែងនៅផ្សារព្រែកព្នៅ ហើយក្នុងហេតុណ៍នោះដែរ បុរសម្នាក់ក្នុងចំណោម ជនសង្ស័យបានគេចខ្លួន ដោយនាំយកមាសទម្ងន់ ១តម្លឹងកន្លះ ទៅបាត់ ដោយសុវត្ថិភាព។
លោក ប៊ុន សាង នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ព្រែកព្នៅ បានឱ្យដឹងថា ហេតុការណ៍ភ្ញាក់ ផ្អើល រឿងគេបន្លំយកមាសនេះ បានកើតឡើងកាលពីវេលាម៉ោង០៨ និង ២៥នាទី ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១២ នៅចំណុចហាងលក់មាស និងបា្លទីន យីហោ សុខ គន់ធា មានទីតាំងនៅ ក្នុងផ្សារព្រែកព្នៅ ស្ថិតក្នុងភូមិកព្រែកព្នៅ សង្កាត់ ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក មេប៉ុស្ដិ៍បានឱ្យដឹងទៀតថា ស្ដ្រីសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ យ៉ាង រ៉ាឌី អាយុ ៤១ឆ្នាំ និងម្នាក់ទៀត ត្រូវជា ប្អូនបង្កើតឈ្មោះ យ៉ាង បញ្ញារ័ត្ន អាយុ ២៤ឆ្នាំ អ្នកទាំងពីរ បច្ចុប្បន្នមានទីលំនៅ ផ្ទះលេខ១១ ផ្លូវលេខ៣១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំណែកបុរសម្នាក់ទៀត ដែលបានបោកយកមាស ពីជនរងគ្រោះទៅបាត់ នោះ មិនត្រូវបានគេស្គាល់ពីអត្ដសញ្ញាណទេ។ នៅពេល ដែលត្រូវឃាត់ខ្លួនសាកសួរ ស្ដ្រីឈ្មោះ យ៉ាង រ៉ាឌី និយាយថា ខ្លនបានស្គាល់បុរស វ័យ ៥០ឆ្នាំប្លាយ ដែលបោកមាសគេនេះ ប្រហែលមួយសបា្ដហ៍ប៉ុណ្ណោះតាមរយៈទូរសព្ទ័ ហើយ រាល់លើក ទំនាក់ទំនងគ្នាគឺបុរសនោះ យកទូរសព្ទ័សាធារណៈហៅមករហូត។
ស្រីដដែល បញ្ជាក់ថា លុះដល់ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ បុរសនោះបានណាត់ចេញមកដើរ លេងនិងសន្យាទិញមាសឱ្យ ព្រោះរូបគេទើបនិងលក់ដីបាន។ នៅពេលដែលជួបគ្នាគាត់ បានបបួលមកទិញមាសនៅផ្សារព្រែកព្នៅ ដោយអះអាងថា ផ្សារនេះលក់មាសសុទ្ធល្អជាង ផ្សារថ្មី។
ដោយការអរសប្បាយ ស្ដ្រីសង្ស័យបានហៅប្អូនបង្កើតមកជាមួយ ហើយបាននាំគ្នាចូលហាង មាសក្នុងផ្សារព្រែកព្នៅ ដោយបុរសជាសង្សារទិញខ្សែកមាស១តម្លឹង ចិញ្ចៀន មាស៥ជី ចំណែករូបនាងក៍ទិញដូចគ្នាដែរ ដោយប្អូនស្រីទិញចិញ្ចៀនប្លាទីនមួយវង់។ ពេលដែលយក លុយឱ្យម្ចាស់មាសបុរសនោះ ស្រាប់តែធ្វើ ស្រឡាំងកាំងថា សោកាបូបរបស់ខ្លួនភ្លេចនៅផ្ទះ រួចក៏ស្ដ្រីសង្សារចាំសិន ហើយបុរសនោះ ដឹកនាងប្អូនទៅជាមួយ ដោយប្រាប់ថា ទៅយកសោនៅផ្ទះ។
ពេលដឹកមកដល់គល់ស្ពានព្រែកព្នៅ បុរសនោះបានឱ្យស្ដ្រីជាប្អូន ចុះពីលើម៉ូតូ ហើយគេជិះម៉ូតូចេញទៅបាត់ស្រមោល ចំណែកស្ដ្រីជាសង្សារចាំយូរពេក នាំឱ្យ ម្ចាស់លក់មាសសង្ស័យ ក៏សម្រេចប្រាប់ទៅនគរបាលប៉ុស្ដិ៍ មកពិនិត្យកាបូបនោះ ទើបដឹងថា ជាករណីបោកយ៉ាងពិតប្រាកដ ព្រោះក្នុងកាបូបនោះ មានតែក្រដាស សៀវភៅគ្មានលុយមួយរៀលទេ។
ក្រោយដឹងថា ជាករណីឆបោក ម្ចាស់មាសបានដោះយកគ្រឿងអលង្ការ ពីស្ដ្រីសង្ស័យនោះមកវិញ ហើយពេលនោះស្ដ្រីជាប្អូន ក៏បានទូរស័ព្ទមកបងស្រីថា បុរស ឆបោកនោះទៅបាត់ ទើបនគរបាលប៉ុស្ដិ៍ព្រែកព្នៅ ទៅនាំយកស្ដ្រីជាប្អូនមក ហើយប្រគល់ឱ្យនគរបាល ខណ្ឌសែនសុខ ចាត់ការបន្ដ។
ទាក់ទងករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវនៅឡើយ ដោយមិនអាចកំណត់បានថា ស្ដ្រីទាំង២នាក់បងប្អូន ជាបក្ខពួកជនឆបោក ឬជាជនរងគ្រោះនោះទេ ៕
www.dap-news.com

Comments system

Disqus Shortname