ស្នេហា គឺជាពាក្យមួយយ៉ាងផ្អែមល្ហែម និងបានដុតស្អំនូវត្រួយបេះដូងរបស់មនុស្សគ្រប់ គ្នាអោយទោរទន់ទៅរករឿងស្នេហានេះ ហើយក្នុងនោះដែរទំនាក់ទំនងក៏វាបានដិត ជាប់ជាមួយនិងការប្រាស័យគ្នានៅក្នុងរឿងស្នេហាដែរ។ ចំពោះការឆ្លើយនិងសំនួរនេះ ដែរវាមានអត្ថន័យដូចតទៅ៖
ស្នេហាគឺជាពាក្យមួយឃ្លាដែលកើតចេញពីការចាប់ចិត្តប្រតិព័ន្ធដោយចិត្ត និងចិត្ត ហើយវាបានស្តែងចេញតាមការនិយាយស្តីបែបផ្អែមល្ហែម ការនិយាយយ៉ាងល្អិតល្អន់ ចំពោះការយកចិត្តទុកដាក់នូវសុខទុក្ខ និងការខ្វល់ខ្វាយខ្លាំងពីដៃគូម្ខាងទៀត។
ជាងនេះទៅទៀតស្នេហាបានធ្វើអោយមនុស្សមានភាពស្និតស្នាលជាងអ្វីទាំងអស់ដែលមានជាមួយមិត្តភក្តិ។
ទំនាក់ទំនងវិញគឺជាពាក្យមួយដែលមានន័យថា ជាការរាប់អានគ្នា ការរស់នៅចុះ សម្រុងជាមួយគ្នា និងការប្រាស្រ័យទាក់ទងគ្នាក្នុងនាមជាមិត្តភក្តិធម្មតា។ ហើយម្យ៉ាង វិញទៀតទំនាក់ទំនងគឺរាប់ទាំងអស់នូវការទាក់ទងគ្នាដោយមិនគិតថា ជាមិត្តភក្តិ រឺក៏ជាគូសង្សាឡើយ ហើយក៏បានបូកបញ្ចូលទាំងអស់នូវការនិយាយស្តី និងកាយវិការ គ្រប់បែបយ៉ាងនៅក្នុងការរស់នៅ។

ទាក់ទិននិងបញ្ហានេះដែរ ស្នេហានិងទំនាក់ទំនងមានន័យដូចម្តេចនោះមានន័យថា ស្នេហាគឺកើតចេញពីការមានទំនាក់ទំនងគ្នាដំបូងនោះ។ ប្រសិនបើគ្មានទំនាក់ទំនងទេ នោះក៏គ្មានស្នេហានោះដែរ ពីព្រោះថានៅពេលមានទំនាក់ទំនងនាពេលដំបូង វាគឺជាពន្លកដំបូងនៃការផ្តើមចេញនូវស្នេហាដែលវាចាប់កំនើតឡើងតាមរយះការទាក់ទងគ្នា នេះ។ ហើយវានិងក្លាយជារឿងមួយដ៏ល្អនៅពេលដែលមានទំនាក់ទំនង និងស្នេហា នៅឡូកឡំជាមួយគ្នាដែលវាអាចបង្កើននូវភាពស្និតស្នាលកាន់តែច្រើនឡើយ និងអាច បន្តដំនើរស្នេហ៏ទៅមុខជាបន្តទៀត។
ដោយ កាកា