.jpg)
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់ឈ្មោះ ជូ សត្យា ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះ ងួន ហេម៉ាឡៃ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ ។ វត្ថុតាងដែលរឹបអូសបានមានថ្នាំញៀនប្រភេទក្រាម ពណ៌ស២ថង់តូច, ថ្នាំញៀនគ្រាប់ពណ៌ក្រហម២គ្រាប់, ពណ៌បៃតង១គ្រាប់, ឧបករណ៍សម្រាប់ជក់, ទូរស័ព្ទដៃ៥គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន២, ម៉ូតូ២គ្រឿង ១គ្រឿងម៉ាកគុបជ្រុង៧០ ពណ៌ទឹកប៊ិច ពាក់ស្លាក ឋ-1476, ១គ្រឿងទៀត ម៉ាកគុបជ្រុង៧០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AQ-4741 ។ ក្រោយមកជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងត្រូវបាននាំ ទៅកាន់អធិការដ្ឋានខណ្ឌចំការមនដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី ៕