
នៅក្នុងបេសកកម្មទៅសហរដ្ឋអាមេរិកលោក សុះ ម៉ាច បានទៅជួបជជែកលេងក្នុងភាពស្និទស្នាលបំផុតជាមួយនឹង ទូច ស៊ុននិច ដោយផ្ទាល់មុននឹងលោកមកស្រុកខ្មែរវិញ។ លោកបានឲ្យដឹងថា ទូច ស៊ុននិច នៅពេលនេះបានជាសះស្បើយពីរបួសអស់ហើយ ហើយនាងអាចនិយាយស្តីធម្មតា ប៉ុន្តែនាងមិនអាចក្រោក ឬក៏មានចលនាបានទេ។
លោក សុះ ម៉ាច និយាយថា៖«ខ្ញុំបានទៅជួបទូច ស៊ុននិច និងឪពុករបស់នាងក្នុងភាពស្និទស្នាលបំផុត ខ្ញុំចង់បញ្ជាក់ថា នាងជាហើយ បើតាមសម្តីជជែកគ្នា គ្មានអ្នកណាម្នាក់ថា ស៊ុននិច មានបញ្ហាទេ គ្រាន់តែនាងមិនអាចកម្រើក ឬក៏ដើរបាន»។(POSTKHMER)