
បើយោងតាមសាក្សី នៅក្បែកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានភ្ញៀវពីរនាក់ បានឌុបគ្នាចូលទៅសម្រាក នៅក្នុងបន្ទប់១១១នោះ មិនដឹង ជាមានរឿងអ្វី មួយសន្ទុះធំ ស្រាប់តែឃើញផ្សែងហុយខ្មួលខ្មាញ់ ចេញពីក្នុងបន្ទប់នោះមក ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវ និងនាងៗ ដែលមកជួលបន្ទប់ផ្ទះសំណាក់ នោះសម្រាក នាំគ្នារត់ប្រសេចប្រសាចយ៉ាងតក់ស្លុត ប៉ុន្តែពុំបណ្តាលឲ្យនរណាមានរងរបួសនោះទេ ។
នគរបាលក្រុងតាខ្មៅវិញ បានឲ្យដឹងថា ការឆាបឆេះផ្ទះសំណាក់ យីហោ៩៩៨ បណ្តាលមកទុស្សេខ្សែភ្លើង គឺឆេះចេញពីក្នុងបន្ទប់១១១ បណ្តាលឲ្យរងការខូចខាត សម្ភារៈក្នុងបន្ទប់ទាំងស្រុងតែម្តង ប៉ុន្តែភ្លាមៗនោះ ត្រូវបានកម្លាំងនគរបាលសហការ ជាមួយម្ចាស់ផ្ទះសំណាក់ ធ្វើការពន្លត់ឲ្យរលត់ទៅវិញ ពុំបណ្តាលឲ្យឆ្លង រាលដាលដល់បន្ទប់ផ្សេងនោះទេ។ ហើយក្នុងនោះដែរ កម្លាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ស្នងការខេត្តកណ្តាល អស់ចំនួន២គ្រឿង គឺស៊ីទែនតូចមួយ និងស៊ីទែនធំមួយគ្រឿង ប៉ុន្តែប្រើទឹកអស់ ចំនួនតែមួយស៊ីទែនធំនោះទេ។
ប្រភពបន្តថា ម្ចាស់ផ្ទះសំណាក់ខាងលើនេះ មានឈ្មោះ ណុប យ៉ុង ភេទប្រុស អាយុ ៥១ បច្ចុប្បន្នរស់នៅក្នុងភូមិថ្មី ក្រុងតាខ្មៅ ៕