ខ្ញុំនិងមិត្តរបស់ខ្ញុំបានទៅទទួលទានអាហារពេលល្ងាច ជាមួយគ្នា
ហើយខ្ញុំទទួលបានបទពិសោធលើសពីការទទួលទានអាហារដ៏ឆ្ងាញ់មួយពេល
ទៅទៀត។ ខ្ញុំចង់សំដៅដល់រសជាតិខ្លាំង ឬ«ភាពសប្បាយរីករាយ»
ដែលភ្ញៀវទេសចរ សំដៅដល់ការបន្ថែមកញ្ឆាទៅក្នុងអាហារដូច
«ភីហ្សារោយគ្រឿង» ដែរ។
វាមិនមែនជាភីហ្សាដែលខ្ញុំទទួលទាន ឡើយ ប៉ុន្តែជាអាហារដែលមានរោយជីរពីលើ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនប្រាណរបស់ខ្ញុំរមាស់ ជាពិសេស នៅបបូរមាត់ខាងលើនិងច្រមុះ។ វាជាអារម្មណ៍ដែលមានរសជាតិខ្លាំង មែនហើយមិត្តរបស់ខ្ញុំបានឃើញវាដោយផ្ទាល់។
ប្រជាជនកម្ពុជា បាននិងកំពុងប្រើកញ្ឆា បន្ថែមពីលើម្ហូបអាហារខ្មែរ ជាពិសេសស៊ុប។ ប្រទេសនេះ ល្បីល្បាញក្នុងការប្រើកញ្ឆា ដែលអាចទិញបាននៅលើទីផ្សារ បារ៍ និងតាមកាច់ជ្រុងផ្លូវ។ ប៉ុន្តែ បញ្ហា មិនមែនស្ថិតនៅលើកញ្ឆានោះទេ គឺគ្រឿងញៀន ដែលបាននាំចូល ដូចជា Meth Amphetamines ឬថ្នាំ ដែលមានលាយសារធាតុចម្រុះ រាប់បញ្ចូលទាំង Amhetamine ឬយ៉ាម៉ា ដែលកំពុងគំរាមកំហែងយុវជនកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រើប្រាស់គ្រឿងញៀន បានកើនឡើង ដោយសារតែថ្នាំ Meth amphetamines អាចរកបាន។
ឥស្សរ ជនកម្ពុជា ឬយុវជនថ្នាក់កណ្តាលនាំគ្នាទិញថ្នាំនេះ រួចជួលបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារ ជប់លៀង ហើយចាប់ផ្តើមការប្រើថ្នាំ។ ជួនកាល ពួកគេ ចំណាយប្រាក់ ១ ទៅ ២ ពាន់ដុល្លារអាមេរិកលើថ្នាំទាំងនោះ។ នៅសហរដ្ឋអាមេរិក ការប្រែប្រួលការចំណាយប្រចាំខែរបស់អ្នកប្រើប្រាស់ថ្នាំជាមធ្យម និងសម្រាប់អ្នកក្នុងស្រុកមួយចំនួន មកពីប្រាក់ខែប្រចាំឆ្នាំ ដែលរកបានដ៏លំបាក ពីការងារពលកម្ម។
ចោរមានកាន់តែច្រើន ក៏មានជាប់ទាក់ទង នឹងការប្រើថ្នាំញៀនផងដែរ ដោយការលួចឆក់ជាច្រើន ធ្វើឡើង ដើម្បីយកប្រាក់ទៅជក់ថ្នាំញៀនទាំងនោះ។ នេះជាបញ្ហា ដែលត្រូវហាមឃាត់ ដោយសារគ្មាននរណាម្នាក់អាចនិយាយរឿននេះបាន ប៉ុន្តែអ្នកដឹងថា វាកំពុងកើនឡើង។ ខ្ញុំគិតអំពីការឆ្លាក់រូបស្វាចេះគិតបីក្បាល៖ មួយក្បាល មិនអាចមើលឃើញអំពើអាក្រក់ មួយក្បាលទៀត មិនធ្លាប់ឮរឿងអាក្រក់ និងមួយក្បាលចុងក្រោយ មិនដែលនិយាយរឿងអាក្រក់។ ក្នុងករណីនេះ គ្រឿងញៀន ជារឿងអាក្រក់។
ការប្រើថ្នាំ Meth Amphetamine ធ្វើឲ្យមានការផ្លាស់ប្តូរសារធាតុនៅក្នុងខួរក្បាល បំផ្លាញជាលិកានៅក្នុងសំណុំខួរក្បាលដែលបង្កភាពសប្បាយរីករាយ ដល់មនុស្ស ហើយជាលទ្ធផល អ្នកប្រើប្រាស់ មិនអាចជួបរឿងសប្បាយទាំងអស់នោះរហូតទេ ហើយការប្រើប្រាស់ថ្នាំនេះ អាចនាំឲ្យមានបញ្ហាផ្លូវអារម្មណ៍ ដូចជា ខួរក្បាលខុសប្រក្រតី គេងមិនលក់ ធុញថប់បារម្ភ ការប្រើអំពើហិង្សាស្រមើស្រមៃ រវើរវាយ និងអាចឈានដល់ឆ្គួត និងស្លាប់ទៀតផង។
ប្រសិនបើអ្នកដឹងថា មិត្ត ឬសមាជិកគ្រួសាររបស់អ្នក ញៀនថ្នាំ សូមទៅស្វែងរកជំនួយអន្តរាគមន៍ជាបន្ទាន់។ អង្គការមួយចំនួននៅកម្ពុជា កំពុងជួយប្រយុទ្ធប្រឆាំងការញៀនថ្នាំ។
ការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) កំពុងសហការជាមួយរដ្ឋាភិបាល និងអង្គការផ្សេងៗទៀត ដើម្បីអនុវត្តកម្មវិធីព្យាបាលការញៀនថ្នាំតាមសហគមន៍ (CBTs)។ កម្មវិធីនេះ កំពុងត្រូវបានយកទៅអនុវត្តនៅខេត្តបន្ទាយមានជ័យ រួមទាំងការបណ្តុះបណ្តាល ដល់បុគ្គលិកសុខាភិបាល ក្នុងការកំណត់បញ្ហារបស់អ្នកជំងឺទាក់ទងនឹងថ្នាំញៀន ចំណេះដឹងក្នុងការផ្តល់ប្រឹក្សាជាមូលដ្ឋាន និងជម្រើសព្យាបាលការញៀនថ្នាំ ក៏ដូចជា ការគាំទ្របុគ្គលិកផ្សព្វផ្សាយ តាមសហគមន៍ ដើម្បីអប់រំប្រជាជន ដែលប្រើប្រាស់ថ្នាំញៀន។
អង្គការមិត្តសំឡាញ់ កំពុងធ្វើការនៅភ្នំពេញ និងសៀមរាប ដោយផ្តោតគោលដៅជាសំខាន់លើកម្មវិធីថ្នាំញៀន ពាក់ព័ន្ធនឹងកុមារ និងយុវជន ដោយក្នុងនោះ រួមមានទាំងការបង្ការ ការកាត់បន្ថយគ្រោះថ្នាក់ ការបន្សាបថ្នាំញៀន និងការស្តារឡើងវិញផងដែរ។ បច្ចុប្បន្ន គម្រោងនេះ កំពុងអនុវត្តរួមគ្នាជាមួយអង្គការជាដៃគូ។ អង្គការកសាង កំណត់គោលដៅលើអ្នកប្រើប្រាស់ថ្នាំញៀនដោយចាក់បញ្ចូល និងអ្នកប្រើថ្នាំយ៉ាមា ដែលប្រថុយប្រថាននឹងការឆ្លងមេរោគអេដស៍ខ្ពស់ និងគ្រោះថ្នាក់ដល់សុខភាព ក្នុងនោះរាប់បញ្ចូលទាំងការប្រើប្រាស់ថ្នាំញៀន និងឥរិយាបថរួមភេទដែលប្រឈមនឹងហានិភ័យខ្ពស់។ អង្គការនេះ ផ្តល់សេវាតាមរយៈការផ្សព្វផ្សាយ មជ្ឈមណ្ឌល ឬគ្លីនិក និងកម្មវិធីរួមបញ្ចូលគ្នា។
ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២៦ ខែមិថុនាដែលជាទិវាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀន ប៉ុន្តែទិវានេះ មិនគួរមានការតាមដានជាសាកល ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហាគ្រោះថ្នាក់នៅកម្ពុជាឡើយ។ សំខាន់ជាងនេះទៅទៀតនោះ យើងត្រូវចំណាយពេលច្រើនថែមទៀត ដើម្បីជួយអ្នកញៀនថ្នាំជាជាងការយកអ្នកញៀនថ្នាំទៅដាក់គុក៕