
លោកអនុសេនីយ៍ឯក ព្រុំ ចាន់ថុល អនុប្រធានការិយាល័យ ចរាចរជើងគោក ខេត្តកំពង់ធំ បានឲ្យដឹងថា ប្ដីរង របួសធ្ងន់ រីឯប្រពន្ធ និងកូនរងរបួសស្រាល បន្ទាប់ពី រថយន្ដក្រុង ២៤ កៅអី ធ្វើដំណើរពី ភ្នំពេញ ទៅសៀមរាបបុកនៅចំណុចកើត ហេតុខាងលើ ។
លោក ព្រុំ ចាន់ថុល បានឱ្យដឹងទៀតថា ជនរងគ្រោះជាប្ដីឈ្មោះ ស្រឿង គឹមស្រ៊ាន់ អាយុ ៣៣ឆ្នាំ ប្រពន្ធឈ្មោះ ហឿង គឹមស៊ាន់ អាយុ ៣២ឆ្នាំ រីឯកូនស្រី ឈ្មោះ ស្រឿង ដាវី អាយុ ៤ឆ្នាំ ដែលអ្នក ទាំង ៣ រស់នៅភូមិស្ដុកស្ដម្ភ ឃុំជ្រាប់ ស្រុក សន្ទុក ខេត្ដកំពង់ធំ ។ ដោយឡែកអ្នក បើករថយន្ដក្រុង បានរត់គេចខ្លួនបាត់ ក្រោយ កើតហេតុ ។
បច្ចុប្បន្ន រថយន្ដបង្កហេតុ និងម៉ូតូរបស់ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុក ដើម្បីរង់ចាំការដោះស្រាយ រីឯជនរង គ្រោះទាំង ៣នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យខេត្ដ ៕